តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីសា កំពុងតែមានប្រជាប្រិយភាពខ្លាំងទាំងការបញ្ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ចេញច្រៀងខនសឺតនៅតាមខេត្តជាដើម។ អ្វីគួរឲ្យកត់សម្គាល់នោះ គឺ សួស វីសា និងតារាសម្តែងថមមី កាន់តែបង្ហាញភាពផ្អែមល្ហែម ដោយបានស៊ុបប្រាយនំខេកក្នុងថ្ងៃខួបកំណើត និងតែងតែចេញទៅកម្មវិធីទាំងធំនិងតូចជាមួយគ្នាមិនដែលចេះខានម្តងណាឡើយ។

យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី០៧ មិថុនា ២០១៩ លោក ប៊ុនថុល ប៊ុនថង (Tommy) និង កញ្ញា សួស វីសា បានភ្ជាប់ពាក្យ ដោយមានការចូលរួមអបអរសាទរពីសំណាក់មិត្តរួមអាជីព ដូចជា វី ឌីណែត និងកញ្ញា កែវ សុបញ្ញា។ ជាមួយនឹងការរៀបចំដេគ័រលេចធ្លោ សួស វីសា ជាតួឯកនៅថ្ងៃនេះពិតជាស្រស់ស្អាតនិងប្លែកភ្នែកមើលមិនចង់ស្គាល់តែម្តង។ ក្នុងនោះផងដែរអ្នកគាំទ្រជាច្រើនបានសម្តែងការសាទរ និងកោតសរសើរថាលោក ប៊ុនថុល ប៊ុនថង (Tommy) និង កញ្ញា សួស វីសា ពិតជាសាកសមនឹងគ្នា៕