ក្រសួងវប្បធម៍ កីឡា និងទេសចរណ៍របស់វៀតណាម កំពុងសម្លឹងរកមើលវិធីដើម្បីដាក់វិន័យដល់ប្រជាពលរដ្ឋវៀតណាម ដែលស្លៀកពាក់មិនសមរម្យ (offensive) នៅឯបរទេស ករណីដូចនាង Ngoc Trinh នៅឯមហោស្រពខ្សែភាពយន្តកាន។ នាង Ngoc Trinh បានបង្ហាញខ្លួននៅមហោស្រពភាពយន្តកាន (Cannes film festival) លើកទី៧២ នៅប្រទេសបារាំង កាលពីថ្ងៃទី១៩ ខែឧសភា នៅក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ។ សម្លៀកបំពាក់នេះបានទាក់ទាញចំណាប់អារម្មណ៍ និងចំណងជើងសារព័ត៌មានអន្តរជាតិជាច្រើន ខណៈដែលទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក។

សម្លៀកបំពាក់នេះត្រូវបានក្រុមប្រឹក្សាវៀតណាមគិតថា ពាក់ព័ន្ធនឹងកាម​គុណ ចម្លែក និងគួរឱ្យខ្ពើម។ រដ្ឋមន្ត្រីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍លោក Nguyen Ngoc Thien បានមានប្រសាសន៏ថា អាកប្បកិរិយារបស់នាង Trinh មិនស្របតាមស្តង់ដារដែលបានទទួល និងលក់មុខរបស់វៀតណាមនៅចំពោះមុខសហគមន៍អន្តរជាតិ ហើយនាងមិនមែនជាសិល្បករ ដែលក្រសួងបានបញ្ជូនទៅក្នុងព្រឹត្តិការណ៍នោះទេ។ សម្លៀកបំពាក់របស់នាងគឺមិនសមរម្យ ហើយបានបណ្តាលឱ្យមានកំហឹងជាសាធារណៈ។ លោកបាននិយាយថា ក្រសួងកំពុងពិនិត្យមើលច្បាប់បច្ចុប្បន្ន ដើម្បីដាក់ទណ្ឌកម្មអាកប្បកិរិយាបែបនេះ៕ អត្ថបទ៖ លីដា ប្រភព៖ vietnaminsider