ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីស្នាដៃវិចិត្រករវ័យក្មេងមួយរូបរស់នៅខេត្តបាត់ដំបងដែលគូរគំនូររូបតារាល្បីៗប្រុសស្រីជាច្រើននាក់បានយ៉ាងស្រស់ស្អាត រស់រវើកហាក់បីដូចជាមនុស្សពិតៗ។ គំនូរកូនខ្មែរដែលជាស្នាដៃរបស់វិចិត្រករដែលមានគណនីហ្វេសប៊ុកឈ្មោះថា Chamroeun December បានធ្វើឲ្យមហាជនលាន់មាត់កោតសរសើរ និងស្ញប់ស្ញែងជាខ្លាំង។

ក្នុងគំនូរទាំងនោះគេសង្កេតឃើញមានកំពូលតារាចម្រៀងស្រីដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុគន្ធ និសា, ពេជ្រ សោភា, សុខ ពិសី, លោក ជា លាងឈែ, សុខ ស្រីនាង, ពេជ្រ ថៃ, ខេម, ឡុង លីគ័ង្គ, អ៊ាម វន្នី និងតារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់ទៀត។ នេះពិតជាស្នាដៃមួយដែលគួរឲ្យកោតសរសើរពិតមែន អាចទស្សនារូបភាពខាងក្រោមនេះបានដើម្បីដឹងច្បាស់ពីស្នាដៃគូររូបរបស់គាត់៕