កម្មវិធី Asia model festival បានចាប់ផ្តើមបង្កើតនៅឆ្នាំ២០០៦ កម្ពុជា បានចាប់់ផ្តើមចូលរួមនៅឆ្នាំ២០១៣ ដោយមានប្រទេសប៉ែកអាស៊ីចូលរួម កម្មវិធីនេះនឹងប្រព្រឹត្តទៅ៣ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានការចូលរួមពីសំណាក់តារាល្បីជុំវិញទ្វីបអាស៊ី។

ដោយកម្មវិធីនេះកម្ពុជាបានបញ្ជូនបេក្ខភាពចំនួន២រូបដើម្បីទៅប្រកួតជារៀងរាល់ឆ្នាំ​ និងមានសិល្បករ សិល្បការិនី ជាភ្ញៀវកិត្តិយសធ្លាប់ទទួលពាន Model Star Award។ ដោយកម្ពុជា ធ្លាប់បានទទួលពានចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩ តោះមកមើលនៅខាងក្រោមនេះថាតើសិល្បករ សិល្បការិនីរូបណាខ្លះ៖

ឆ្នាំ២០១៣ លោកយន់ ឆេងលាភ និងកញ្ញា ទឹម វល័ក្ខ

ឆ្នាំ២០១៥ លោក អ៊ុន សិទ្ធា និងកញ្ញា អ៊ុន អាលីយ៉ា

ឆ្នាំ២០១៧ អ្នកនាង អេនណាសូរ្យ

ឆ្នាំ២០១៨ លោក យិត មាសឧស្សាហ៍

សម្រាប់ឆ្នាំ២០១៩ នេះ ប៊ី សុធារី ជាអតីតបវរកញ្ញាចក្រវាលកម្ពុជា២០១៧ នឹងចូលរួមកម្មវិធីទៅទទួលពានកិត្តិយសមួយនេះ ហើយកញ្ញាក៏ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Asia Model Festival នេះកាលពីឆ្នាំ២០១៣ផងដែរ៕