ដូចដែលបងប្អូនមួយចំនួនធំធ្លាប់បានដឹងហើយថាតារាវីដេអូសាកចិត្តលោក តាន់ គឹមសួរ បានប្រកាសបំពេញបេសកកម្មដាំកូនឈើ១០ម៉ឺនដើមទូទាំងប្រទេសដើម្បីព្យាបាលដំបៅផែនដី។ បេសកកម្មមួយនេះគឺត្រូវបានមហាជនលើកកោតសរសើរ និងចាប់អារម្មណ៍ជាខ្លាំង ដោយវាទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសគឺកាត់បន្ថយកម្តៅផែនដីតែម្តង។

ក្រោយពីទទួលបានការគាំទ្រ និងស្ម័គ្រចិត្តចូលរួមពីបងប្អូនជាច្រើននាក់ជាពិសេសសិល្ប​ករ សិល្បការិនីខ្មែររួចមក តាន់ គឹមសួរ ហាក់រឹតតែមានកម្លាំងចិត្តបន្តធ្វើបេសកកម្មមួយនេះឲ្យបានសម្រេច។ មុននេះបន្តិចលោកបានបង្ហាញសកម្មភាពក្រៅឆាកនៃវីដេអូឃ្លីបនៃអ្នកប្រយុទ្ធបៃតង ដែលនិយាយទាក់ទងពីបេសកកម្មមួយនេះដោយមានការចូលរួមពីប្អូនប្រុស ឆេង ប្រសិទ្ធ អតីតបេក្ខភាព The Voice Kid Cambodia និងកញ្ញា សាឡាត់ ស្រីឡាង ផងដែរ៕