ពិតជារឿងមួយគួរឲ្យតក់ស្លុតជាខ្លាំងដោយក្មេងប្រុសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តក្រឡុកស៊ីម៉ង់ កិនជើងមួយចំហៀង រងរបួសធ្ងន់ធ្ងរ បច្ចុប្បន្នក្មេងប្រុសរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ ព្រោះតែជីវភាពក្រីក្រឪពុកម្តាយគ្មានលទ្ធភាពព្យាបាលកូនប្រុស ដូច្នេះហើយមានតែការជួយពីសប្បុរសជនតែប៉ុណ្ណោះ។

យ៉ាងណាមិញដោយសារតែរងរបួសធ្ងន់ធ្ងរខ្លាំងពេក ក្រុមគ្រូពេទ្យសម្រេចធ្វើការកាត់ជើងខាងឆ្វេងចេញ ធ្វើឲ្យមហាជនជាច្រើនសម្តែងការតក់ស្លុតជាខ្លាំង។ យោងតាមប្រភពពីលោក ធន ម៉េងហ៊ាង បានរៀបរាប់ឲ្យដឹងថា៖ “អនាគតគ្នាទៅជាយ៉ាងណា? ប្អូនប្រុសត្រូវបានវះកាត់ជើងមួយចំហៀងហើយកាលពីព្រឹកមិញ ដោយសារតែដាច់សសៃឈាមជាច្រើន ឯឆ្អឹងបែកបាក់ជាច្រើនកំណាត់។ ខ្ញុំបាទសូមគោរពសំណូមពរដល់ ឡានប្រភេទធំៗ បើកបរសូមមត្តាមានការប្រុងប្រយ័ត្ន មួយចំនុចទៀតខ្ញុំបាទ សូមគោរពស្នើបងៗអាជ្ញាធរ មេត្តាដាក់កំហិត ត្រួតពិនិត្យ និង ចាត់វិធានក្តៅលើអ្នកបើកបរ រូបណាដែលប្រើប្រាស់ គ្រឿងស្រវឹង និង គ្រឿងញៀន ក្នុងពេលបើកបរ។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតមានសឹងរាល់ថ្ងៃ អាយុជីវិតមនុស្សមិនមានលក់លើទីផ្សារឡើយ កុំអាងបង្កគ្រោះថ្នាក់ហើយ អាងទឹកលុយ រឺ អាងមកសូមទោស សូមសម្របសម្រួល ដោះស្រាយ ឯណាអនាគតជនរងគ្រោះទៅជាយ៉ាងណា? លោកមើលរូបនេះ បើសិនជាលោក តើលោកមានអារម្មណ៍យ៉ាងណា ? សូមបើកបរដោយមានទំនួលខុសត្រូវ”៕