កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ តារាចម្រៀងស្រីដែលមានសម្លេងពីរោះកញ្ញា សួស វីសា បានភ្ជាប់ពាក្យជាមួយតារាសម្តែងប្រុសលោក ប៊ុនថុល ប៊ុនថង ហៅថមមី តាមប្រពៃណីខ្មែរហើយ។ យ៉ាងណាមិញព្រឹកមិញនេះ គូស្នេហ៍ប្រុសស្រីមួយគូនេះបានដឹកដៃគ្នាបំពាក់ចិញ្ចៀនភ្ជាប់ពាក្យតាមប្រពៃណីខ្មែរហើយ។ គេក៏សង្កេតឃើញមានវត្តមានសិល្បករ សិល្បការិនីជាច្រើននាក់បានចូលរួមផងដែរដូចជា វី ឌីណែត, សយ រតនា, ប៉ាច គីមមួយ, ឈីន រតនៈ, ផន ស្រីខួច, កែវ សុបញ្ញា និងតារាប្រុសស្រីជាច្រើននាក់។

សួស វីសា ក៏បានបង្ហោះសារថ្លែងអំណរគុណនៅក្នុងបណ្តាញសង្គមផងដែរថា៖ «រីករាយនៃថ្ងៃដ៏ពិសេសរបស់ខ្ញុំ ថ្ងៃ០៧.០៦.២០១៩ គឺជាថ្ងៃសិរីមង្គលនៃពិធីភ្ជាប់ពាក្យ! នាងខ្ញុំសុំថ្លែងអំណរគុណដល់គ្រួសារទាំងសងខាងដែលបានផ្តល់ជាកិត្តិយសសំរាប់ថ្ងៃនេះ និងសូមអរគុណដល់មិត្តភក្តិទាំងអស់ដែលបានចូលរួម ហេីយក៏សូមអភយ័ទោសផងចំពោះមិត្តភក្តិបងប្អូនដែលខ្ញុំមិនបានអញ្ជេីញ ដោយសារតែកម្មវិធីនេះជាកម្មវិធីតូចតាចលក្ខណៈគ្រួសារ មិនមានការបោះសំបុត្រអញ្ចេីញទេ គឺសុទ្ធតែអញ្ជើញតាមការខល និងឆាតទាំងអស់។ ដូចនេះសូមបងប្អូន រឺមិត្តភក្តិទាំងអស់ដែលប្អូន រឺខ្ញុំមិនបានអញ្ចេីញសូមមេត្តាយោគយល់ដោយក្តីអនុគ្រោះផង។ តែប្អូននឹងអញ្ជេីញញាតិមិត្តជិតឆ្ងាយនៅថ្ងៃពិសេសបន្ទាប់ នោះនឹងមិនអោយអវត្តមានបងប្អូនយេីងណាម្នាក់នោះទេ។ តេីពេលនេះខ្ញុំអាចសុំពាក្យជូនពរជ័យពីពូមីងបងប្អូន ក៏ដូចជាបណ្តារអ្នកគាំទ្ររបស់ខ្ញំទាំងអស់ផងបានទេ? ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា»។

មហាជនក៏បានចូលរួមសម្តែងការអបអរនៅក្នុងបណ្តាញសង្គមផងដែរ ដោយគ្រប់គ្នារង់ចាំដំណឹងថ្ងៃចូលរោងការរបស់អ្នកទាំងពីរឆាប់ៗនេះ។ ខាងក្រោមនេះគឺជារូបភាពនៃទិដ្ឋភាពពិធីទាំងមូល ប្រភពរូប៖ one memory studio