កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង  ដោយសារតែជិះម៉ូតូទៅកិននឹងផ្លែពោត បណ្តាលឲ្យស្ត្រីម្នាក់ដួលផ្កាប់មុខ ប៉ុន្តែសំណាងត្រឹមរងរបួសស្រាល ហើយហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានឲ្យដឹងថា “បេីកគ្រាប់ភ្នែក​ មេីល​ ទៅ​ អាអ្នក​ បុកកណ្តាលអទ្រូង​ រួច​ បោះចោល​ តាមផ្លូវ​ មិនចង់សំដីអាក្រក់​ ទេ នឹងចេះ​ គាត់ពាក់មួកសុវត្ថិភាព​ បេីអត់ពាក់មួកសុវត្ថិភាព​ទេ​ បែកក្បាល​ បាត់​ ហេីយ”។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលហូបចុកចំនីអាហារហើយ មេត្តាបោះចោលក្នុងធុងសំរាម ដើម្បីជៀសវាងបង្កគ្រោះថ្នាក់បែបនេះ និងដើម្បីការពារបរិស្ថាន និងលើកសម្រស់ទីក្រុងរបស់យើងទាំងអស់គ្នាផងដែរ៕