ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមហាជនស្គាល់ច្បាស់ថាមានសមត្ថភាពខ្ពស់អាចច្រៀង រាំយ៉ាងរស់រវើក។ ក្រោយពីបានដឹកដៃគូស្នេហ៍លោក អ៊ឹង សុខលី ដែលជាប្អូនរបស់ម្ចាស់ក្រុមហ៊ុនហង្សមាសរួចមកតារាស្រីរូបនេះបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងលួចច្រណែន ដោយអ្នកទាំងពីរបានចេញទៅសាងអនុស្សាវរីយ៍នៅឯតំបន់ប៉ែកអឺរ៉ុប។

គួរបញ្ជាក់ឲ្យដឹងដែលថាគ្រាន់តែរៀបការហើយភ្លាម ឱក សុគន្ធកញ្ញា និងស្វាមី ព្រលែងការងារទៅក្រេបទឹកឃ្មុំនៅឯបរទេសភ្លាមតែម្តង ដោយប្រទេសជាច្រើនដែលតារាស្រីរូបនេះបានទៅលេងដូចជា បារាំង, អាល្លឺម៉ង់, អូទ្រីស, ហូឡង់ ជាដើម។ មុននេះបន្តិចដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់នាង និងស្វាមីក៏បានបន្តដំណើរទៅលេងប្រទេសថ្មីមួយទៀតគឺប្រទេស អូស្ត្រាលី ដោយបានផ្តិតយករូបភាពស្អាតៗ។ តោះមើលរូបគាត់ទាំងអស់គ្នា!