បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់ជាក់ជាមិនខាន John Cena អ្នកកីឡាកាសសាច់ដុំមួយរូបដែលមានប្រជាប្រិយ និងជាតារាសម្តែងដ៏មានភាពប៉ិនប្រសប់។ កាលពីថ្មីៗនេះ Vin Diesel ដែលជាតួអង្គសំខាន់ក្នុងរឿង Fast & Furious ធ្លាប់បានបង្ហើបពីតម្រុយនៃវត្តមានការចូលរួមសម្តែងរបស់ John Cena នៅក្នុងរឿង Fast & Furious រដូវកាលក្រោយ។

ពេលនេះក្រុមហ៊ុន Universal ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត Fast & Furious បានប្រកាសទទួលស្គាល់ជាផ្លូវការហើយថា John Cena នឹងដើរតួសម្តែងសម្រាប់ Fast & Furious រដូវកាលក្រោយ ដោយគម្រោងនេះត្រូវបានគ្រោងទុករួចស្រេចអស់ហើយ។ យ៉ាងណាមិញគេពុំទាន់បានដឹងនៅឡើយថា Jonh Cena នឹងដើរតួជាតួអង្គបែបម៉េចនោះទេ តែអ្វីដែលយើងទទួលដឹងពីអ្នកដឹកនាំ Dwayne Johnson នោះគឺ John Cena នឹងសម្តែងជាតួអង្គដែលចរិកបែប Badass មួយរូប។ លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា​ John Cena មិនមានវត្ត្មាននៅក្នុងរឿង Fast & Furious 9 ដែលត្រៀមនឹងបញ្ចាំងក្នុងឆ្នាំនេះនោះទេ តែសម្រាប់រឿងក្រោយធានាថាអ្នកនឹងបានឃើញគាត់។ យ៉ាងណាមិញរង់ចាំតាមដានទាំងអស់គ្នា!