ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ លួច ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពបុរសម្នាក់បានធ្វើសកម្មភាពលួចរថយន្តម៉ាក Prius ពណ៌ស ស្លាកលេខ 2AU-8373 បានសម្រេច ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែ ០៦ ឆ្នាំ២០១៩ នៅមុខផ្ទះម្ចាស់រថយន្ត ម្តុំបឹងសាឡាង ។

យោងតាមគណនីហ្វេសប៊ុក Vouch Nai Kim បានឲ្យដឹងថា៖ “សុំជួយស៊ែរម្នាក់មួយបានទេ មិត្តរបស់ខ្ញុំបានបាត់រថយន្តរបស់គាត់ម៉ាក Prius ពណ៌ស ស្លាកលេខ 2AU-8373 នៅមុខផ្ទះរបស់គាត់នៅម្តុំបឹងសាឡាង ម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែ ០៦ ឆ្នាំ២០១៩ ហើយភិនភាគរបស់ជនសង្ស័យ (ក្នុងរង្វង់ពណ៍លឿង) ដូចដែលបានផុសនៅខាងក្រោមនេះ។ បើបងប្អូនបានឃើញ សូមជួយផ្តល់ដំណឹងដល់ម្ចាស់រថយន្តផង គាត់នឹងមានជូនជាសគុណ លេខរបស់ម្ចាស់រថយន្ត 011 812 211 / 015 256 886″៕