ប្រិយមិត្តជ្រាបរួចមកហើយថាកាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីក្មេងប្រុសម្នាក់ រស់នៅក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ត្រូវបានឆ្កែខាំត្រូវជើងក្នុងខែមេសា រហូតកើតជម្ងឺឆ្កែឆ្កួតលែងមានស្មារតីស្រែកព្រុស និងលូ ប្រកាច់ពេញផ្ទះរហូតត្រូវម្តាយចាប់ចងនឹងសសរ ធ្វើឲ្យមហាជនជាច្រើនសម្តែងការតក់ស្លុតជាខ្លាំង។

ប៉ុន្តែជារឿងមួយមិនគួរឲ្យជឿដោយក្មេងប្រុសអាយុ២២ឆ្នាំរូបនេះអាចរស់រានមានជីវិត និងជាសះស្បើយពីជម្ងឺឆ្កែឆ្កួតបាន១០០ភាគរយ ដោយគណនីហ្វេសប៊ុក Amm Zeiisr ជាសាច់ញាតិក្មេងប្រុសបានធ្វើការ live វីដេអូប្រកាសថាក្មេងប្រុសខាងលើបានជាសះស្បើយមានស្មារតីឡើងវិញ និងមានទឹកមុខស្រស់ស្រាយ។ ដោយប្រភពខាងលើបានឲ្យដឹងថាគឺមានគ្រូមកពីខេត្តស្ទឹងត្រែងបានឃើញការ Live របស់ខ្លួន ដោយអាណិតពេកលោកគ្រូរូបនោះក៏បានមកព្យាបាលតាមវិធីសាស្ត្ររបស់គាត់ដោយមានការប្រើប្រាស់ឧសថពីធម្មជាតិ ដោយនេះជាលេខទូរស័ព្ទរបស់គាត់ 0888459356។ ចង់ជ្រាបច្បាស់បន្ថែមសូមមើលការ Live នៅខាងក្រោមនេះ៖

យ៉ាងណាក៏មកដឹងវិធីការព្យាបាលក្រោយពីឆ្កែខាំ៖
– ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួសដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទីដែរ បន្ទាប់មកលាងសំអាតជាមួយទឹកថ្នាំសំលាប់មេរោគដូចជា អាល់កុល ឬអ៊ីយ៉ូត
– មិនត្រូវដេររបួសដែលឆ្កែខាំ
– ចាក់វាក់សាំងការពារតេតាណូស
– ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)
– ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យល់ល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត)
– ជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក

វិធានការការពារ៖
– ការការពារជំងឺឆ្កែឆ្កួតគឺផ្អែកលើការចាក់ថ្នាំបង្ការ
– ចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កួត ចំពោះសត្វដែលយើងចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)អោយបានទៀងទាត់
– ចាក់វ៉ាក់សាំងការពារមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា៖ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វ
– ជៀសវាងកុំអោយ ឆ្កែ ឬ ឆ្មាខាំ ឬលិតលើរបួសឬដំបៅ។
– ចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំ៕