ជា វិបុល កំពូលពិធីករឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលប្រឡូកសិល្បៈអស់មកជាង១៥ឆ្នាំជាមួយបទពិសោធន៍ និងទេពកោសល្យជាច្រើន។ ពិធីករប្រុសដែលមានប្រវត្តិមកពី Freshie Boys ជំនាន់ទី២ ឆ្នាំ២០០៣ ទទួលបានជ័យលាភីលេខមួយរូបនេះនៅតែអាចឈរតំណែងជាពិធីករជួរមុខ និងមានប្រជាប្រិយភាពបើទោះបីជាលោកមានវ័យជ្រេ មានគ្រួសារទៅហើយក្តី។

ថ្មីៗនេះដែលជីវប្រវត្តិជូរចត់ និងជីវិតគ្រួសាររបស់លោក ជា វិបុល ត្រូវបានលើកយកមកជជីកគាស់កាយឲ្យមហាជនបានដឹង និងស្គាល់រូបលោកកាន់តែច្បាស់តាមរយៈកម្មវិធី 3Fun Cambodia។ ក្នុងបទសម្ភាសន៍លោកក៏បានរំលឹកគ្រាដែលចូលសិល្បៈដំបូងតាមរយៈកម្មវិធី Freshie Boys & Girls ២០០៣ ដោយរូបលោកទទួលបានជ័យលាភីលេខ១ និងក្លាយជាពិធីករមួយរូបនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រួមជាមួយដើមទងនៃទំនាក់ទំនងស្នេហារវាងលោក និងភរិយាអ្នកនាង គង់ សុជាតិ ផងដែរ។ កំពុងសម្ភាសន៍សុខៗស្រាប់តែលោក ជា វិបុល ប៊ិះតែត្រូវប្រល័យដោយក្តារឈ្នួនពិឃាតទៅហើយ ចង់ដឹងទេថាតើមូលហេតុអ្វីបានជាបណ្តាលឲ្យមានហេតុការណ៍បែបនេះកើតឡើងនោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖