ពេជ្រ សូលីកា តារាចម្រៀង និងសម្តែងដែលជាដៃគូដ៏សក្តិសមរបស់លោក នីកូ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំងនាពេលថ្មីៗនេះ ក្រោយពីការវិលត្រលប់ចូលសិល្បៈវិញរបស់នាង ជាពិសេសគឺ ពេជ្រ សូលីកា ទទួលបានតំណែងជាតួឯកស្រីនៅក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែលនឹងត្រៀមចាក់បញ្ជាំងឆាប់ៗនេះ។

យ៉ាងណាមិញនៅថ្ងៃនេះក៏មានដំណឹងគួរឲ្យភ្ញាក់ផ្អើល ដោយហ្វេសប៊ុកផេកផ្លូវការរបស់រស្មីហង្សមាស បានប្រកាសថា ពេជ្រ សូលីកា គឺជាតារាចម្រៀងថ្មីប្រចាំផលិតកម្ម និងជាពិសេសនៅវេលាម៉ោង៧ល្ងាចនេះ ពេជ្រ សូលីកា នឹងបញ្ចេញបទចម្រៀងជាលើកដំបូងនៅក្នុងផលិតកម្មរស្មីហង្សមាស ក្រោយខកខានមិនបានចេញចម្រៀងអស់រយៈពេលជាច្រើនឆ្នាំ៕