នាង Mint Chalida គឺជាតារាសម្តែងស្រីថៃមានប្រជាប្រិយភាពខ្លាំងមិនត្រឹមតែក្នុងប្រទេសថៃ នាងក៏​មានប្រជាប្រិយភាពខ្លាំងនៅខាងប៉ែកអាស៊ី ដោយ Mint Chalida តែងតែសម្តែងរឿងភាគល្បីៗជាច្រើនរបស់ស្ថានីយទូរទស្សន័ប៉ុស្តិ៍លេខ៣ថៃ។

ដោយឡែក នៅក្នុងថ្ងៃនេះ នាង Mint Chalida បានមកកាន់ប្រទេសកម្ពុជាកាលពីប៉ុន្មាននាទីមុននេះ ក្នុងទឹកមុខសប្បាយរីករាយ ជាពិសេសក៏មានការរងចាំស្វាគមន៍ពីសំណាក់ហ្វេនៗរបស់នាងនៅប្រទេសកម្ពុជាទៀតផង ហើយបើនិយាយពីសម្រស់នៅខាងក្រៅវិញពិតជាស្រស់ស្អាត។ គួររំលឹកផងដែលថាវត្តមានរបស់នាង Mint Chalida នៅក្នុងប្រទេសកម្ពុជាគឺដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីរបស់ Charles & Keith នៅផ្សារទំនើបអ៊ីអនសែនសុខ វេលាម៉ោង៤រសៀល៕

រូបភាព៖ Mint Chalida Cambodia Fanclub/ IG