កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រុមយុវជនសំរាម ដែលបងប្អូនគ្រប់គ្នាស្គាល់ច្បាស់ថាជាក្រុមស្ម័គ្រចិត្តប្រមូលសំរាម​ និងសម្អាតបរិស្ថាននៅម្តុំបឹងត្របែកនោះ បានសហការជាមួយក្រុមអង្គការមានក្មេងៗ និងជនបរទេសជាច្រើននាក់ធ្វើបេសកកម្ម “កម្ពុជាស្អាតៗ” ប្រមូមសំរាមសម្អាតទីក្រុង។ សកម្មភាពនេះបានធ្វើឲ្យមហាជនកោតសរសើរ និងគោរពជាខ្លាំង ដោយបានឃើញមនុស្សជាច្រើនរួមគ្នាធ្វើសកម្មភាពសម្អាតទីក្រុងបែបនេះ។

ក្រោយពីបានសហការគ្នាធ្វើការប្រមូលសំរាម ដាំផ្កា យ៉ាងរីករាយទាំងចាស់ក្មេងប្រុសស្រី ក្រុមយុវជនសំរាមក៏បានត្រៀមកាដូដែលមានជាក្រមា សម្រាប់ចែកជូនអ្នកដែលបានចូលរួមកម្មវិធី “កម្ពុជាស្អាតៗ” កាលពីព្រឹកមិញនេះដែរ។ ដោយនេះបានបង្ហាញពីទឹកចិត្តស្រលាញ់ គោរពគ្នាទៅវិញទៅមក ដោយវាចេញពីចិត្តពិតៗទោះបីជាមិនមានតម្លៃថ្លៃតែវាក៏មានន័យគ្រប់គ្រាន់៕