ប្រិយមិត្តច្បាស់ជ្រាបរួចមកហើយថា តារាចម្រៀង ពេជ្រ សូលីកា បានក្លាយជាអ្នកចម្រៀងផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស និងជាពិសេសដើម្បីជាការស្វាគមន៍សមាជិកគ្រួសារហង្សមាសថ្មី ផលិតកម្មរស្មីហង្សមាស ក៏បានបញ្ចេញវីដេអូ lyric បទចម្រៀង “លេងសើចផ្លូវអារម្មណ៍” ដែលជាបទដំបូងរបស់ ពេជ្រ សូលីកា នៅក្នុងផលិតកម្មដ៏ធំមួយនេះ។

ក្រោយពីបានបញ្ចេញបទចម្រៀងបែបមនោសញ្ចេតនាមួយនេះមក មានមហាជនជាច្រើនដែលអ្នកគាំទ្ររបស់ ពេជ្រ សូលីកា បានធ្វើការកោតសរសើរខ្លាំងចំពោះទឹកដមសម្លេងរបស់ ពេជ្រ សូលីកា និងជឿជាក់ថា ពេជ្រ សូលីកា នឹងកាន់តែល្បីឈ្មោះនៅពេលដែលបានចូលនៅក្នុងផលិតកម្មរស្មីហង្សមាស។

គួររំលឹកថាប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតកម្មរស្មីហង្សមាស បានទទួលនូវសមាជិកថ្មីជាច្រើន ដោយ សុខ ស្រីនាង និង លោក ខេមរៈ សិរីមន្ត បានចូលក្លាយជាសមាជិកគ្រួសារហង្សមាសនៅឆ្នាំ២០១៧ ចំណែកលោក នីកូ និងកូនប្រុសទាំង៣ របស់លោកព្រាប សុវត្ថិ បានចូលនៅក្នុងឆ្នាំ២០១៨ ដោយ នៅឆ្នាំ២០១៩នេះគឺ ពេជ្រ សូលីកា។ នេះបង្ហាញឲ្យឃើញថា ផលិតកម្មរស្មីហង្សមាស ពិតជាកន្លែងប្រមូលផ្តុំដោយកំពូលតារាចម្រៀងល្បីៗមានទឹកដមសម្លេងរូបសម្រស់ស្រស់ស្អាតសង្ហា ជាពិសេសក្រុមតារាចម្រៀងល្បីៗទាំងនោះគឺតែងតែបញ្ចេញបទចម្រៀងទាំងញាក់កន្ត្រាក់អារម្មណ៍ មនោសញ្ចេតនា និងទទួលបានការគាំទ្រខ្លាំងក្លាពីមហាជន៕