ទប់ទឹកភ្នែកមិនជាប់ទេអាណិតគាត់ណាស់ ឪពុកទើបតែស្លាប់ខែមុន ពេលនេះខំមកលក់ខោអាវស្បែកជើងដល់ក្រុងបាងកក គ្រាន់បានថវិកាព្យាបាលអ្នកម្តាយដែលកើតជម្ងឺមហារីក
សង្គម June 8, 2019 sovann khmernote

ប្រិយមិត្តមួយចំនួនច្បាស់ជាជ្រាបរួចមកហើយតារាពិធីករលោក ឈិន សារ៉ាត់ ហៅ រក្សា កាលពីខែមុននេះលោកបានជួបទុក្ខធំដោយឪពុកបង្កើតរបស់លោកបានទទួលមរណភាពដោយសារ​ជំងឺ​ធ្ងន់ធ្ងរ​។

អភ័ព្វអ្វីម្តាយជាទីស្រលាញ់របស់ពិធីកររូបនេះក៏មានជម្ងឺមហារីកត្រូវការចំណាយច្រើនក្នុងការព្យាបាល ជាហេតុធ្វើឲ្យលោកមានបន្ទុកកាន់តែធំ។ យ៉ាងណាមិញលោកក៏បាននាំយកអ្នកម្តាយមកព្យាបាលជម្ងឺនៅទីក្រុងបាងកកប្រទេសថៃ ខណៈដែលត្រូវការថវិកាច្រើនលោកក៏ដាច់ចិត្តលក់ខោអាវ ស្បែកជើង នៅទីនោះដើម្បីគ្រាន់បានថវិកាខ្លះទប់ទល់ការចំណាយលើថ្លៃជម្ងឺ។

ដោយមានមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរមកលើពិធីកររូបនេះ ដែលមានការតស៊ូខ្ពស់ ជាកូនកត្តញ្ញូដែលខិតខំរកថវិកាព្យាបាលជម្ងឺដ៏កាចសាហាវមួយនេះ។ យ៉ាងណាមិញលោកក៏នៅតែត្រូវការជំនួយពីសប្បុរសជន ដោយនេះជាលេខកុងធនាគាររបស់លោកគឺABA 000269295៕