នាពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីមួយ ដោយក្រុមចោរនាំគ្នាជិះសុទ្ធតែរថយន្តចូលទៅក្នុងបុរី ហើយធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ ជិះចេញដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងប្រមាណម៉ោង០១ជាងថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានបង្ហោះឲ្យដឹងថា៖

“ចោរឥឡូវមានណាស់ជិះសុទ្ធតែឡានចូល​ បុរីប៉េងហួតកាច់សោរកម៉ូតូម្តង២គ្រឿង​ នៅចំនុចផ្ទះលេង​ ៣៦​ ផ្លូវ​ P១០​ គម្រោងទី៧​ ។ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នផង​ វាចតតែឡានបាំងគឺលែងឃេីញអីហេីយ​ ។ ឡានតាមមេីលគឺពណ៌ទឹកបិច​ ២០០៤​ ពាក់ស្លាក់លេខ​ (​ 2AU – 1073 ) ម៉ូតូដែលបានបាត់គឺ​ SUZUKI NEX 2015 and Honda Dream 2004 ( upgraded 2014 )​ .​ សូមជួយស៊ែរទាំងអស់គ្នាផង​ដេីម្បីអោយមានការប្រុងប្រយ័ត្ន​”៕