Cambridge គឺជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ ក្នុងចំណោមសាកលវិទ្យាល័យល្បីៗនៅលើពិភពលោក ហើយសាកលវិទ្យាល័យនេះក៏ជាសាកលវិទ្យាល័យ ដែលមានវ័យចំណាស់ជាងគេបំផុតលំដាប់ទី២ បន្ទាប់ពីសាកលវិទ្យាល័យ Oxford ដែលនិយាយជាភាសាអង់គ្លេសផងដែរ។ ហើយនាពេលថ្មីៗនេះ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងផងដែរថា៖

មហាសេដ្ឋី Bill Gate បានផ្តល់អាហារូបករណ៍ចំនួន ៩៥ កន្លែង ដល់​និស្សិត​កម្ពុជា និង​និស្សិត​បរទេស ទៅសិក្សានៅឯសាកលវិទ្យាល័យ Cambridge ចក្រភព​អង់គ្លេស ថែមទាំងទទួលបានថវិកាសម្រាប់ចំណាយក្នុងស្នាក់នៅចំនួន ២២,៥០០ដុល្លារក្នុងមួយឆ្នាំថែមទៀតផង។ ផុត​កំណត់​ទទួល​ពាក្យនៅថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ ហើយសម្រាប់​ព័ត៌មាន​បន្ថែមសូមចូលទៅកាន់គេហទំព័រនេះ៖ http://www.gatescambridge.org/