ចាន់ កែវនិមល ពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាសដែលក្តោបក្តាប់បានតំណែងក្នុងកម្មវិធីធំៗជាច្រើនដូចជា The Voice Cambodia, Cambodian Idol, ឋានសួគ៌ ឬ ឋាននរក, និងកម្មវិធីល្បីៗជាច្រើនទៀត។ ពិធីការិនីដែលមានប្រជាប្រិយភាព និងទីផ្សារខ្ពស់រូបនេះរំភើបចិត្តជាខ្លាំងកាលពីរាត្រីថ្ងៃទី៩ ខែមិថុនា ម្សិលមិញនេះ ក្រោយពិត្រូវបានក្រុមអ្នកគាំទ្រធ្វើពិធីខួបកំណើតពញាក់អារម្មណ៍។

ចាន់ កែវនិមល រំភើបចិត្ត និងរីករាយជាខ្លាំងព្រោះនេះជាលើកដំបូងដែលជួបរឿងបែបនេះ។ នាងក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គមសម្តែងពីទឹកចិត្តផងដែរថា «លើកទីមួយស្គាល់អារម្មណ៍បែបនេះ រកពាក្យនិយាយមិនត្រូវ ដឹងត្រឹមថាក្តីស្រលាញ់ដែលប្អូន Long Xiang បានផ្តល់ឲ្យបងគឺពិតជាធំធេងណាស់ អរគុណដែលនាំមនុស្សជាទីស្រលាញ់ទាំងអស់ចូលមកជីវិតខ្ញុំ TousLesJours សាខាចាក់អង្រែក្រោម»៕