ទេព បូព្រឹក្ស តារាចម្រៀងស្រីវ័យក្មេងដែលបងប្អូនភាគច្រើនស្គាល់យ៉ាងច្បាស់ថាពូកែរាំ និងច្រៀង ធ្វើឲ្យបងប្អូនមានអារម្មណ៍រីករាយពេលដែលបានទស្សនា។ ថ្មីៗនេះតារាស្រីរូបនេះ ហាក់មមាញឹកជាខ្លាំងជាមួយអាជីពផ្ទាល់ខ្លួន ច្រើនជាងការងារសិល្បៈ ដោយបងប្អូនភាគច្រើនតែងបានឃើញរូបគាត់នៅក្នុងបណ្តាញសង្គមជាញឹកញាប់។

យ៉ាងណាមិញ ទេព បូព្រឹក្ស ក៏បានបង្ហាញតម្រុយពីគម្រោងដែលនាងនឹងចេញចម្រៀងថ្មីជាមួយស្ទាយថ្មីឲ្យអ្នកគាំទ្របានដឹងផងដែរ ដោយរូបនាងបានបង្ហាញពីការលេងម៉ូដសក់ពណ៌ថ្មីបែបយុវវ័យខៀវចាំង ជាមួយការតុបតែងខ្លួនប្លែកៗ។ មិនខុសពីការគិតនោះឡើយ មុននេះបន្តិច ទេព បូព្រឹក្ស បានបង្ហាញស្នាដៃចម្រៀងបទថ្មីរបស់ខ្លួនចំណងជើងថា “WHAT YOU WANNA DO?” ដែលជាចង្វាក់ថ្មីប្លែកខុសពីសព្វមួយដង។ តោះចង់ដឹងថាប្លែកយ៉ាងម៉េច ស្តាប់ទាំងអស់គ្នា!