ខាត់ សុឃីម តារាចម្រៀងស្រីដែលបងប្អូនបានស្គាល់ច្បាស់ថាជាតារាពហុជំនាញមួយរូប ដែលពិបាកនឹងស្វែងរក ដោយអាចច្រៀងទាំងបទសម័យ ភ្លេងការ បុរាណ លេងកំប្លែង លេងឧបករណ៍តន្ត្រីខ្មែរបានយ៉ាងចំណាប់តែម្តង។ តារាស្រីរូបនេះតែងធ្វើឲ្យបងប្អូនចាប់អារម្មណ៍ជាមួយកាយវិការកំប្លុកកំប្លែង ព្រមទាំងបទចម្រៀងថ្មីៗពីរោះៗដែលជាចង្វាក់ប្រពៃណីខ្មែរ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ខាត់ សុឃីម បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកនាងបានត្រៀមខ្លួនចូលរួមកម្មវិធីមួយដោយបានស្លៀកឈុតរ៉ូបសមោសរពណ៌ខ្មៅ ពោរពេញដោយភាពស៊ិចស៊ី ដែលខុសពីសព្វដងយើងតែងតែឃើញអ្នកនាង ខាត់ សុឃីម នៅក្នុងឈុតបុរាណ។ ក្រោយពីបានបង្ហោះរូបភាព៣សន្លឹកនេះអ្នកគាំទ្ររបស់ខាត់ សុឃីម បានលាន់មាត់កោតសរសើរចំពោះរូបសម្រស់របស់ ខាត់ សុឃីម ដែលមានវ័យកាន់តែជ្រេតែសម្រស់មិនថមថយ៕