កាលពីរាត្រីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ប្រទេស ហ្វីលីពីន បានរកឃើញបវកញ្ញាទាំង៦រូប ដើម្បីចេញទៅប្រកួតក្នុងកម្មវិធីបវកញ្ញាធំៗ ដែលកម្មវិធី Bb. Pilipinas បានប្រព្រឹត្តិនៅក្រុង Quezon។ ជ័យលាភីជា Miss Universe Philippines បវកញ្ញាចក្រវាលហ្វីលីពីន ឆ្នាំ២០១៩ បានទៅកញ្ញា Gazini Christiana Ganados ជាហ្វីលីពីនកាត់ប៉ាឡេស្ទីន អាយុ២៣ឆ្នាំ មកពី Cebu និងត្រូវបានបំពាក់មកុដដោយ Miss Universe 2018 កញ្ញា Catriona Gray។

ចំណែកបវកញ្ញាអន្តរជាតិហ្វីលីពី​ន (Miss International Philippine 2019) បានទៅលើកញ្ញា Bea Patricia មកពី Bataan នាងនឹងត្រៀមខ្លួនចេញទៅប្រកួត MISS INTERNATIONAL នៅឯប្រទេសជប៉ុនក្នុងខែវិច្ឆិកា។

កញ្ញា Resham Saeed មកពី Maguindanao ក្លាយជាបវកញ្ញា Supranational ហ្វីលីពីន នាងនឹងចេញទៅប្រកួត Miss Supranational 2019 នៅប្រទេសប៉ូឡូញ

កញ្ញា Emma Mary Tiglao មកពីPampanga ជា បវកញ្ញា  Intercontinental ហ្វីលីពីន ២០១៩ នឹងចេញទៅប្រកួត Miss  Intercontinental 2019

កញ្ញា Samantha Ashley Lo ​នឹងចេញទៅប្រកួត Miss Grand International 2019 នៅប្រទេស Venezuela

កញ្ញា Leren Mae Bautista នឹងចេញទៅប្រកួត Miss Globe 2019