បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជា អ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ។ ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិដ៏សំខាន់មួយនេះកំពុងតែកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំភ័យខ្លាចក្នុងការធ្វើដំណើរម្តងៗ។

ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ លោក លោក ម៉ុង ចាន់ថុល កូនប្រុសបង្កើតឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការបង្ហោះវីដេអូទិដ្ឋភាពស្តែងៗដែលរថយន្តធុនយក្ស រថយន្តតួរីស បានបើកបរដោយគ្មានការគោរពជីវិតអ្នកដទៃ ដោយលោកបានសរសេររៀបរាប់យ៉ាងដូចេ្នះថា៖ “ឡានធំបេីកបរ​លេី​ផ្លូវ​ជាតិ​លេខ​៤​បច្ចុប្បន្ន​ និយាយ​ពី​ប្រញាប់​វិញ​ជាង​ឡានក្បួនបេីក​សារ៉ែន​ទៅ​ទៀត​ មិន​ខ្វល់​ពី​អ្នក​ដទៃ​ទេ​ សំខាន់​អោយ​តែ​ទៅដល់​គោលដៅ​ នេះ​ជា​វីដេអូ​ក្នុង​ឡាន​ដែល​កេីតឡេីង​លេី​រូប​ខ្ញុំ​និង​ម្ចាស់​ឡាន​ដទៃ​ទៀត​”៕