តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ កញ្ញា អ៉ីវ៉ា អ្នកចម្រៀងសម្លេងពីរោះអាចច្រៀងបានគ្រប់ទម្រង់បទចម្រៀងមិនថាបុរាណ សម័យ ញាក់ ឬក៏ប្រពែណីនោះឡើយ។ មុននេះបន្តិចតារាស្រីរូបនេះបានស​ម្តែងអារម្មណ៍រំភើបចិត្ត ក្រោយពីមានអ្នកគាំទ្រស្រលាញ់ចូលចិត្តរហូតតែងជាបទចម្រៀងច្រៀងជូននាង។

ដោយ អ៉ឺវ៉ា បានសរសេររៀបរាប់នៅសារថា «ហើយឡើងរំភើបចិត្ត! អត់ដែលស្គាល់គ្នាសោះ ហើយលួចស្រលាញ់ខ្ញុំតាំងពីពេលណាមក អរគុណបងប្រុសដែលច្រៀងបទដ៏ចាក់ដោតបេះដូងនេះ ស្ដាប់ហើយញញឹមម្នាក់ឯង ​​​​បើសិនខ្ញុំចង់អញ្ចើញបងឡើងកម្មវិធីទូរទស្សន៍ជាមួយខ្ញុំបានទេ?»។ ដើមហេតុដែលធ្វើឲ្យតារាស្រីរូបនេះបង្ហោះសារបែបនេះគឺដោយសារម្ចាស់គណនីដែលមានឈ្មោះថា សុខសាន្ត តារា បានបង្ហោះចម្រៀងស្នាដៃរបស់ខ្លួនចំណងជើងថា “លួចស្រលាញ់អ៉ីវ៉ា”។ ចង់ដឹងថាពីរោះ និងមានអត្ថន័យម្តេចខ្លះ តោះស្តាប់ទាំងអស់គ្នា!