បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់តារាសម្តែងស្រី មាន សូនីតា ដែលមានរហ័សនាមថា រាជនីក្រមា ប៉ិនប្រសប់ទៅដោយគំនិតច្នៃប្រឌិត និងមានសមត្ថភាពខ្ពស់ជាពិសេសលើផ្នែកសម្តែង។ អតីត Freshie Girls រូបនេះបានធ្វើឲ្យមហាជនពេញចិត្តជាច្រើនលើក ច្រើនសារមកហើយតាមរយៈស្នាដៃថ្មីៗរបស់នាង។

ទោះបីមួយរយៈក្រោយនេះ មាន សូនីតា ហាក់ស្ងប់ស្ងាត់មិនសូវប្រឡូកក្នុងការសម្តែងដោយរវល់ជាមួយមុខជំនួញផ្ទាល់ខ្លួនក៏ពិតមែន តែតារាស្រីរូបនេះហាក់មិនដែលឲ្យបងប្អូនខកចិត្តឡើយ ពេលនេះនាងបានវិលត្រលប់មកវិញជាមួយ MV ចម្រៀងថ្មី “Crush អូន” ដែលបកស្រាយដោយរូបនាងផ្ទាល់តែម្តង។ ទោះជាសម្លេងមិនសូវបាន និងពីរោះដូចតារាអាជីពតែក៏អាចធ្វើឲ្យអ្នកស្តាប់សប្បាយរីករាយជាមួយសម្លេងបែបឃ្យូតៗ ចង្វាក់សប្បាយៗមួយនេះបានដែរ។ តោះទស្សនាទាំងអស់គ្នា!