បងប្អូនភាគច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមុខជាស្គាល់ច្បាស់មិនខាន​ ហ័ង ហ័ង តារាកំប្លែងដៃគូម៉ែសេះ ក្នុងក្រុម Pey Pey Dy។ តារាកំប្លែងរាងតូចច្រឡឹងពូកែតុបតែងខ្លួន និងតែងធ្វើឲ្យបងប្អូនមហាជនសើចគ្រប់ពេលជាមួយឃ្លីបកំប្លែងថ្មីៗ ប្លែកៗ ពោរពេញទៅដោយភាពច្នៃប្រឌិត។

មុននេះបន្តិច ហ័ង ហ័ង បានបង្ហាញពីសមិទ្ធផលដែលខ្លួនបានសម្រេចក្រោយពីប្រឡូកអាជីពសិល្បៈជាអ្នកកំប្លែង និងអ្នករាំអស់ជាច្រើនឆ្នាំនៅក្នុងបណ្តាញសង្គមជាមួយសារមួយឃ្លាថា «ខំបង់មកច្រើនខែហើយ ពេលនេះបាននៅហើយ ផ្ទះថ្មី! វាជាអ្វីដែលខ្ញុំចង់ធ្វើបំផុតអោយទៅម៉ាក់និងប៉ាខ្ញុំ ពេលនេះធ្វើបានហើយ ទោះវាគ្រាន់តែជាផ្ទះបង់រំលោះតែវាក៏សប្បាយចិត្ដ អរគុណខ្លួនឯង»៕