កាលពីថ្មីៗនេះ តារាសម្តែងស្រីពូកែសម្រក់ទឹកភ្នែក នី មុន្នីនាថ បានប្រកាសថានឹងយកសម្ភារៈសិក្សា និងឧបករណ៍ប្រើប្រាស់មួយចំនួនចែកជូនកុមារ គ ថ្លង់ នៅវិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី ដែលធ្វើឲ្យបងប្អូនមហាជនជាពិសេសអ្នកគាំទ្រកោតសរសើរ និងស្រលាញ់ចូលចិត្តជាខ្លាំង។ មកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ នី មុន្នីនាថ រួមនិងក្រុមការងារ បានចុះទៅដល់ទីតាំង ក្នុងនោះក៏មានវត្តមានតារាសម្តែងប្រុសលោក សាយ សៀរ៉ា ផងដែរ។

ក្រៅពីចុះចែកសម្ភារៈសិក្សា និងជំនួយមួយចំនួន នី មុន្នីនាថ និងក្រុមការងារក៏បានចែកជាអាហារជូនក្មេងៗ ប្រកបដោយស្នាមញញឹមរីករាយចេញពីចិត្តពិត។ មហាជនជាច្រើនក៏បានសម្តែងការកោតសរសើរដល់រូបនាង និងលោក សាយ សៀរ៉ា តាមបណ្តាញសង្គមផងដែរ ក្រៅពីមានរូបសម្បត្តិស្រស់ស្អាត ចរិករាបសារហើយ អ្នកទាំងពីរក៏មានសណ្តានចិត្តល្អបរិសុទ្ធថែមទៀត៕