ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយមានករណីភ្លើងឆាបឆេះសាលារៀន បណ្តាលឲ្យខូចខាតទាំងស្រុង កំពុងត្រូវការជំនួយ។ តាមរយៈប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Eam Chan ដែលបានបង្ហោះរូបភាពជាមួយសារស្វែងរកជំនួយបានឲ្យដឹងថា «ខ្ញុំ​បាទ និងថ្នាក់ដឹកនាំសាលាបឋមសិក្សាយុគន្ធរ ស្ថិតនៅឃុំឆ្នុកទ្រូ​ ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ សូម​ធ្វើ​ការ​អំពាវនាវ​ដល់​សាធារណជន​ បងប្អូន​ មិត្តភក្ដិ​ទាំង​អស់​មេត្តា​ជួយ​ឧបត្ថម្ភ​ជាសម្ភារៈ​ ឬ​ជាថវិកា​ទៅ​ដល់​សាលា​ដេីម្បីដំណេីរការបង្រៀនជាបណ្ដោះអាសន្នឡេីងវិញផង។

​ពីព្រោះ​កាលពី​ថ្ងៃទី​ ៩ ខែ​មិថុនា​ ឆ្នាំ​២០១៩ នេះ​សាលា​បានជួប​គ្រោះ​អគ្គីភ័យ​ឆាប​ឆេះ​ទាំង​ស្រុង​ ដោយ​បាត់​បង់​អគារ​សាលា​ធ្វើ​ពីឈេីចំនួនបីខ្នង​ និងសម្ភារ:ប្រេីប្រាស់បង្រៀនប្រចាំថ្ងៃទាំងអស់​ អាស្រ័យហេតុនេះ​ សូមសាធារណជន​ បងប្អូន​ មិត្តភក្ដិ​ទាំង​អស់​មេត្តាជួយឧបត្ថម្ភតាមការគួរ។​ ហេីយអ្វីដែលពិសេសជាងនេះទៅទៀតកុមារដែលទទួលការបង្រៀននៅសាលានេះគឺសុទ្ធកុមារក្រីក្រ សម្រាប់​លេខ​ទូរសព្ទ​ទំនាក់ទំនង​ដេីម្បីធ្វេីការឧបត្ថមតាមរយៈ​លោកនាយកសាលា​ ​010​ 259​ 097​ ឬតាមរយៈទូរស័ព្ទលេខ​ខ្ញុំ​បាទផ្ទាល់​ 012 662 620»៕