ឃឹម ហ្សានីត តារាសម្តែង និងជាម៉ូដែលរូបរាងសង្ហារមានមុខបែបកូនកាត់បរទេស កំពស់ខ្ពស់ស្រឡះ ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់តាមរយៈការសម្តែងខ្សែភាពយន្តភាគទូរទស្សន៍ និងចម្រៀងកាយវិការ។ តារាប្រុសរូបនេះក៏ធ្លាប់បានចូលរួមការប្រកួត Mister United Continents Cambodia 2016 នៅឯប្រទេស ហ្វីលីពីន ផងដែរ។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ តារាសម្តែងប្រុសរូបនេះបានដឹកដៃគូស្នេហ៍ស្រស់ស្អាតចូលរោងការយ៉ាងស្ងាត់ៗ សាមញ្ញ តែក៏រីករាយមានក្តីសុខ។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច ឃឹម ហ្សានីត ហាក់តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយភរិយាពេញបណ្តាញសង្គម ជាក់ស្តែងថ្មីៗនេះលោកបាននាំភរិយាជាទីស្រលាញ់របស់លោកចេញទៅសាងអនុស្សាវរីយ៍ នៅតាមបណ្តាខេត្តយ៉ាងមានសុភមង្គល ជាពិសេសគឺទឹកដីអច្ឆរិយៈ ខេត្តសៀមរាបតែម្តង៕