សុខ ស្រីនាង តារាចម្រៀងស្រីដែលមានសម្លេងពីរោះ រូបសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាព។ ម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” ដ៏ពេញនិយមរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ព្រោះក្រៅពីច្រៀងបានពីរោះ សុខ ស្រីនាង ក៏មានទេពកោសល្យផ្នែកសម្តែង ដោយនាងអាចសម្តែងដើរតួបានយ៉ាងល្អថែមទៀតផង ដោយថ្មីៗនេះនាងក៏ទទួលបានតំណែងជាតួអង្គសំខាន់មួយរូបនៅក្នុងរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស “រាជនីភូមិគ្រិះ” ដែលត្រៀមនឹងចាក់បញ្ចាំងឆាប់នេះ។

ក្រឡេកមកមើលសម្រស់របស់តារាស្រីរូបនេះវិញគេសង្កេតឃើញថា ហាក់នៅតែអាចរក្សាបានភាពស្រស់ស្អាត មិនចេះប្រែប្រួលទៅណា រឹតតែស្អាតជាងមុនទៅទៀត ជាពិសេសគឺរាងរៅតែម្តងនៅតែស្លីមស្អាតដូចដើម។ មុននេះបន្តិច សុខ ស្រីនាង ត្រូវបានលើកកោតសរសើរយ៉ាងខ្លាំងក្រោយពីនាងបានបង្ហាញរូបភាពសម្អាងការតែជាកូនក្រមុំស្លៀកឈុតប្រពៃណីខ្មែរយ៉ាងស្រស់សោភា និងទន់ភ្លន់ សក្តិសមជានារីខ្មែរ។ សុខ ស្រីនាង ពិតជាធ្វើឲ្យបុរសមិនតិចនាក់នោះទេ ជ្រួលជ្រើមប៉ងប្រាថ្នាបើស្រស់ស្អាតបែបនេះ៕