កាលពីថ្មីៗនេះអតីតបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា២០១៧ ប៊ី សុធារី បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គមខ្មែរ ដោយនាងត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធី Asia Model Festival និងទទួលបានពានកិត្តិយស។ គួររំលឹកឲ្យដឹងផងដែរថាកាលពីឆ្នាំ២០១៣ បវរកញ្ញាស្រស់ស្អាតរូបនេះធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Asia Model Festival ម្តងរួចមកហើយ ដោយឡែកលើកនេះគឺនាងទៅទទួលពាន មិនមែនប្រកួតទៀតនោះឡើយ។

ក្រៅពីទទួលបានកិត្តិយសបង្ហាញពីសម្រស់ស្រស់ស្អាតនារីខ្មែររួចហើយ ប៊ី សុធារី ក៏បានជួបនឹងតារាល្បីជាច្រើននាក់ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ ក្នុងនោះមានដូចជា Amelia Miss ASEAN លេខ១, តារាសម្តែងប្រុស Lim Ju Hwan, Lai Guan lin និង Park Jihoon សមាជិករបស់ក្រុមកូរ៉េដ៏ល្បីឈ្មោះ Wanna One ព្រមទាំងតារាល្បីៗជាច្រើននាក់ទៀតមកពីប្រទេសជាច្រើនជុំវិញអាស៊ី៕