កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលមានយុវតីមួយរូបកំពុងតែអង្គុយ Live វីដេអូក្នុងកម្មវិធីខួបកំណើត ស្ថិតក្នុងសំលៀកបំពាក់ស៊ិចស៊ីបង្ហាញដើមទ្រូង ប៉ុន្តែក្នុងពេលដែលភ្លេចខ្លួនអាវនោះក៏លេចឃើញកន្លែងសំខាន់ ធ្វើឲ្យមហាជននៅលើបណ្តាញញសង្គមរិះគន់យ៉ាងខ្លាំងក្លា រហូតមានការជេរប្រមាថចំពោះការស្លៀកពាក់របស់យុវតីខាងលើ រហូតមានមហាជនខ្លះសំណូមពរឲ្យក្រសួងជួយចាត់ វិធានការថែមទៀតផង។

ក្រោយពីទទួលរងនូវការរិះគន់ យុវតីមានឈ្មោះ Leyley angel បានធ្វើការបកស្រាយថាខ្លួនត្រូវបានគេហៅឲ្យថតម៉ូដែល ក្នុងថ្ងៃនោះក៏មានកម្មវិធីខួបកំណើតរហូតដល់ទី៣កម្មវិធី ក៏មិនបានផ្លាស់ប្តូរសម្លៀកបំពាក់។ កញ្ញារូបនោះក៏បានសំណូមពរឲ្យមហាជនសូមមេត្តាកុំជេរប្រមាថ ព្រោះខ្លួនមិនមែនជាតារាល្បីអ្វីឡើយគ្រាន់តែជាអ្នកលក់ខោអាវអនឡាញប៉ុណ្ណោះ។

នេះជាសារដែលយុវតីLeyley angel បានសរសេររៀបរាប់បកស្រាយនៅលើបណ្តាញសង្គមថា៖ “សូមផ្ញើទៅកាន់អ្នកមិនពេញចិត្តទាំងអស់ថា សម្លៀកបំពាក់ថ្ងៃមុនដែរខ្ញុំពាក់នោះ វា ​Sexy មែនតែក៏មូលហេតុដែរ ថ្ងៃនោះខ្ញុំបានក្រុមហ៊ុនថតរូប១កន្លែង សុំឱ្យធ្វើជា Model Fashion ឱ្យគាត់។ បន្ទាប់ពីថតភ្លាមៗនោះ ខ្ញុំក៏ប្រញាប់មក Birthday មិត្តរបស់ខ្ញុំ ៣កន្លែង ក៏ខ្ញុំស្លៀកពាក់ឈុតនេះមកតែម្តង សុំមេត្តាកុំចាំតែរិះគន់នឹងបំបាក់ផ្លូវចិត្តបានទេ? ខ្ញុំមិនមែនជាតារា ក៏មិនមែនអ្នកល្បីទេ ជាមនុស្សធម្មតា ខ្ញុំជាអ្នកលក់សម្លៀកបំពាក់ Online ប៉ុណ្ណោះ តើមូលហេតុអ្វីខ្ញុំមិនអាចស្លៀកឈុតដែរខ្ញុំមានលក់នេះបាន? តែខ្ញុំពាក់បែបនេះក៏វាមិនទាន់ដល់កំរិតដូចពាក់ Bikini ណា តើគ្រាន់តែពាក់បែបនេះខូចវប្បធម៌ដែរមែន? ខ្ញុំមិនមែនពាក់ Bikini ចូលរួមកម្មវិធីគេណា ហើយជាទូទៅខ្ញុំតែងតែ Live និយាយលេងនៅពេលចូលរួមកម្មវិធី អ្វីក៏ដោយជាមួយមិត្តខ្ញុំ។ បើបងប្អូន ប្រុសស្រី ណាមិនពេញចិត្តអូសរំលងចោលទៅ,ខ្ញុំមានបានទៅធ្វើអីឱ្យអ្នកមកស្អប់ខ្ញុំណាមែនទេ កុំសុខៗមកថាឬជេដោយគ្រាន់តែឃើញខ្ញុំពាក់បែបនេះ។ ចង់សួរថាបងៗ និងប្អូននារី ដែលត្រឹមត្រូវមិន ចេះស្លៀកពាក់បែបហ្នឹងសុទ្ធតែត្រឹមត្រូវមែន ខ្ញុំកើតមកក្នុងជីវិតរបស់ខ្ញុំ បើគិតថាមិនល្អ ក៏តាមចិត្ត សំខាន់ខ្ញុំដឹងថាខ្លួនខ្ញុំជាអ្នកណាទៅបានហើយនេះជារូបដែរខ្ញុំថតក្នុង STUDIO”៕