ថ្មីៗនេះគេសង្កេតឃើញថាអតីតតារាសម្តែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ ជាមួយនឹងស្វាមីលោក គឹម សីហា ហាក់មមាញឹកជាខ្លាំងជាពិសេសជាមួយមុខរបររកស៊ីតែម្តង។ តារាប្រុសស្រីដែលធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះល្បីមានរូបសម្បត្តិស្រស់សង្ហាមួយគូនេះបានប្រកាសលាឈប់ពីអាជីពសម្តែងក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចដែលជាហេតុធ្វើឲ្យប្រិយមិត្តសោកស្តាយជាខ្លាំង។

យ៉ាងណាមិញអ្នកនាង គង់ ចាន់ស្រីមុំ ក៏នៅតែទទួលការងារថតម៉ូដែលជាអ្នកតំណាងផលិតផលផ្សេងៗ ជាមួយកូនស្រីឃ្យូតគួរឲ្យស្រលាញ់ ម៉ូម៉ូ។ កាលពីថ្ងៃទី១០ ខែមិថុនានេះ ប្តីប្រពន្ធមួយគូនេះបាននាំគ្នាចុះចែកសម្ភារៈប្រើប្រាស់ និងជំនួយមួយចំនួនជូនដល់ក្រុមគ្រួសារក្រីក្រដែលរស់នៅឯខេត្តតាកែវ ជាមួយនឹងសារមួយឃ្លាថា «ថ្ងៃនេះនាងខ្ញុំ​និងក្រុមគ្រួសារ​ ព្រមទាំង​មិត្តភក្ដិ​ និងបងៗ ជំនួសមុខឲព្រះតេជគុណ ថុងរី រស់​ដោយធម៌​ បានយកអំណោយ រួមទាំងមានថវិកាមកចែកជួនអ្នកមីងដែលគាត់ទីទល័ក្រខ្វះខាត នៅភូមិ ព្រិច នៅ២ខាងត្បូងផ្សារតាកែវ សូមអនុមោទនាយកកុសលផលបុណ្យទាំងអស់គ្នា សាធុសាធុសាធុ!»៕