ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញ ពីរូបថតស្រស់ស្អាតជាច្រើនសន្លឹកនៃគូស្នេហ៍ថៃមួយគូដែលបានធ្វើដំណើរកម្សាន្តមកកាន់ទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ គូស្នេហ៍មួយគូត្រូវបានគេស្គាល់តាមរយៈស្នាដៃថតរូបស្អាតៗ ដែលមានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះថា พาเธอไป Journey ដោយពួកគេបានដើរលេងទៅកម្សាន្តជាច្រើនប្រទេស។

គ្រប់តំបន់ និងប្រទេសដែលពួកគេបានទៅគឺសុទ្ធសឹងតែត្រលប់មកវិញជាមួយរូបស្រស់ស្អាត ប្លែកៗទាក់ទាញគួរឲ្យចាប់អារម្មណ៍។ ជាក់ស្តេងកាលពីដើមខែមិថុនានេះ គូស្នេហ៍មួយគូនេះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដោយបានផ្តិតយករូបថតស្រស់ស្អាតប្លែកភ្នែកជាច្រើនកន្លែងនៅរាជធានីភ្នំពេញ។ ស្ទាយថតរូបរបស់គេហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប ចង់បានរូបស្អាត អាចរៀនថតស្ទាយពួកគាត់បានណា៕ ប្រភពរូប៖ พาเธอไป Journey