រតនៈ វិសិដ្ឋ តារាសម្តែង និងម៉ូដែល មានប្រជាប្រិយភាព ដោយបងប្អូនភាគច្រើនបានស្គាល់គាត់ច្បាស់តាមរយៈកាយវិការចម្រៀងផ្សេងៗ ជាពិសេសចំរៀងជាសាច់រឿងរបស់កំពូលតារាចម្រៀងស្រីរាជនីសម្លេងឯក មាស សុខសោភា និងលោក ករុណា ពេជ្រ ក្នុងបទ “I Am Sorry”, “អស់ឱកាស”, និង “សុំពេលឈឺចាប់មួយគ្រា”។ ក្រោយពីទទួលបានជោគជ័យក្នុងអាជីពជាអ្នកសម្តែង តារាប្រុសរូបនេះហាក់មមាញឹកជាខ្លាំងជាមួយការងារ ដោយទទួលបានការហៅថតកាយវិការចម្រៀង និងស្ពតពាណិជ្ជកម្មជាច្រើន។

ទោះបីជាមមាញឹកជាមួយការងារខ្លាំងក៏ពិតមែន ក៏តារាប្រុសរូបនេះមិនដែលបណ្តែតបណ្តោយឲ្យរូបរាងសង្ហារបស់លោកប្រែប្រួលឡើយ ដោយលោកតែងហាត់ប្រាណជាប្រចាំដើម្បីទទួលបានសាច់ដុំ និងសុខភាពមាំមួន។ រតនៈ វិសិដ្ឋ ក៏បានបង្ហោះសារជាមួយរូបភាពដែលពោរពេញទៅដោយសាច់ដុំ និងពោះ៦កង់ប្រកបដោយភាពជឿជាក់ថា «គ្រប់រូបភាពទាំងអស់ ទំរាំបានដល់សព្វថ្ងៃគឺមិនមែនវារឿងឯាយស្រួលសំរាប់ខ្ញុំឡើយ រឿងអីខ្ញុំត្រូវបោះបង់ចោល ឬក៏ខ្ចិល។ ត្រូវតែបន្តទៅទៀត ហើយធ្វើអោយល្អជាងមុនបន្ថែមទៀត។ សូមជួយ Share និងLike ផ្តល់កំលាំងចិត្តដល់ខ្ញុំបន្តទៀតផង»៕