ហ៊ិន ចាន់នីរ័ត្ន ពិធីការិនី និងតារាសម្តែងស្រីល្បីឈ្មោះមានប្រជាប្រិយភាពខ្លាំងប្រចាំស្ថានីយ៍ប៉ុស្តិ៍ទូរទស្សន៍បាយ័ន។ តារាស្រីដែលប្រឡូកសិល្បៈអស់រយៈពេលជាង១០ឆ្នាំរូបនេះ ហាក់នៅតែអាចរក្សាកេរ្តិ៍ឈ្មោះបានយ៉ាងល្អនៅក្នុងរង្វង់សិល្បៈ ជាពិសេសគឺទាក់ទងនឹងរូបសម្ផស្សដែលហាក់ប្រែទៅជាស្រស់ស្អាតឡើងៗ ធ្វើឲ្យបុរសៗជ្រួលជ្រើម និងនារីៗលួចច្រណែន។

ថ្មីៗនេះ ហ៊ិន ចាន់នីរ័ត្ន ហាក់មមាញឹកជាខ្លាំងជាពិសេសគឺការងារធ្វើជាពិធីការិនី តារាសម្តែង ព្រមទាំងថតពាណិជ្ជកម្មផ្សេងៗ។ មុននេះបន្តិចតារាស្រីរូបនេះត្រូវបានមហាជនលាន់មាត់កោតសរសើរពីសម្រស់ដ៏ស្រស់ស្អាត ឃ្យូត គួរឲ្យស្រលាញ់ក្រោយនាងបង្អួតរាងក្នុងឈុតប្រពៃណីខ្មែរយ៉ាងផូរផង់។ តោះមើលរូបស្អាតៗរបស់គាត់ទាំងអស់គ្នា!