មុននេះបន្តិចផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយតារាសម្តែងភេទទី៣ អ៊ុក ដារ៉េត កំពុងជួបទុក្ខអ្នកម្តាយកើតជម្ងឺមហារីកពោះវៀន បង្ខំចិត្តលក់ផ្ទះដើម្បីព្យាបាលជម្ងឺ តែនៅតែខ្វះខាតប្រកាសស្វែងរកជំនួយ។ តាមរយៈប្រភពទំព័រ គ្រួសារតារាកម្ពុជា បានរៀបរាប់ឲ្យដឹងថា «គាត់គឺជាអ្នកខ្សត់ពិតប្រាកដ គាត់កំពុងដង្ហើយរកជំនួយ! គាត់មិនមែនជាអ្នកសិល្បៈដែលមានរថយន្តទំនើបជិះ មានផ្ទះក្នុងបុរី ហើយប្រឹងដើរតួកម្សត់ដើម្បីអោយគេអាណិតទេ គាត់គឺជាតារាក្រ ហើយទ័យ១០០ភាគរយ ជួយគាត់ពេលនេះ ដូចសង់វិហារ៧វត្តចឹង ជួយអ្នកក្រពិតប្រាកដ ទើបបានបុណ្យ។

តារាសម្ដែងភេទទី៣ កញ្ញា អ៑ុក ដារ៉េត ដែលក្ររស់តែក្នុងបន្ទប់ជួលក្រោយលក់ផ្ទះព្យាបាលជំងឺរ៉ាំរ៉ៃម្ដាយ ពេលនេះម្ដាយរបស់គាត់ មានជំងឺមហារីកពោះវៀន ដល់ដំណាក់កាលចុងក្រោយហើយ ដោយពេទ្យឈប់ទទួលព្យាបាល ព្រោះដុំមហារីកដុសពេញចុងពោះវៀន មិនអាចបត់ជើងតាមទ្វារធំបាន ដោយវះចំហៀងខ្លួនដើម្បីបន្ទោរបង់វិញ។ គាត់ចង់សុំតែម៉ារស់ ដើម្បីមានលុយខ្លះៗ បានទិញអាហារឆ្ងាញ់ៗជូនម្ដាយគាត់ក្នុងដង្ហើមចុងក្រោយ និងមានលទ្ធភាពបង់ឆឈ្នួលបន្ទប់មួយខែ៥០$ កុំអោយពិបាកប៉ុណ្ណោះ ក្នុងពេលដែលគាត់មិនសូវបានថត និងមិនសូវមានពេលរកលុយនៅក្នុងពេលនេះប៉ុណ្ណោះ។ គាត់ជាតារាភេទទី៣ ដែលក្រពិតប្រាកដ តែតស៑ូព្យាបាលជំងឺមហារីកម្ដាយ អត់មានទ្រហ៑ោយំសុំជំនួយនោះទេ ទើបតែពេលនេះ ដែលគាត់ហ៑ានលើកដៃសុំការអាណិតពីបងប្អូន ដោយខ្លួនគឺជាមានបាននោះទេ។

ខ្ញុំស្ថាបនិកគ្រួសារតារាកម្ពុជា សូមប្រកាសអំពាវនាវរកជំនួយសង្គ្រោះភាពទ័លច្រករបស់គាត់។ គាត់ទើបជាអ្នកសិល្បៈ ដែលក្រពិតប្រាកដ ដែលមិនគួរមើលរំលង ដើម្បីអោយគាត់មានលទ្ធភាពទិញអាហារឆ្ងាញ់ៗ និងបានលុយទិញថ្នាំបន្តដង្ហើមចុងក្រោយរបស់ម្ដាយគាត់ ក្នុងពេលនេះផង។ សូមបរិច្ចាគជួយគាត់ តាមវីង 070 27 85 85 ឬ ABA 000668209 Phat Dararath»៕