លោក ងួន កែវពេជ្រពិសិដ្ឋ ដែលជាសិល្បករពោរពេញដោយទេពកោសល្យ ទាំងសំលេង និពន្ធ ដឹកនាំសម្តែង និងជាអ្នកនិយមផលិតវីដេអូតាមប្រព័ន្ធយូធូប បានធ្លាក់ខ្លួនមានជម្ងឺមហារីកដុំសាច់ ដេកមិនបាន ញុាំអាហារមិនបាន ធ្វើអោយរូបកាយដ៏ល្អប្រែក្លាយ ជាស្គមខ្លាំង គួរអោយតក់ស្លុតពន់ពេក។

ខណៈដែលកំពុងត្រូវការជំនួយពីសប្បុរសជន ក្នុងការព្យាបាលនោះ នៅថ្ងៃនេះយោងតាមការបង្ហោះរបស់លោក តាំង គីមឡេង បានឲ្យដឹងថា ស្ថានភាពជម្ងឺរបស់សិល្បករខាងលើកាន់តែធ្ងន់ធ្ងរ ដាក់អុកស៊ីសែនជាប់ព្រោះពិបាកដកដង្ហើម។ នេះយោងតាមប្រភពដដែលបានសរសេររៀបរាប់ថា៖ “មិត្តភក្តិរបស់គាត់ប្រសិនបានឃើញគាត់សូមជួយគាត់ផង ពេលនេះកាន់តែខ្សោយមែនទែនហើយ គាត់ដាក់អុកសុីសែនជាប់រហូតព្រោះគាត់ពិបាកដកដង្ហើម រូបថតព្រឹកមិញពេលយកទៅពេទ្យ សូមមេតា្តជួយគាត់ផងពេលនេះគាត់ត្រូវការអ្នកទាំងអស់គ្នាជួយគាត់ណាស់”៕