ប្រឡាយលូបឹងត្របែកគឺជាប្រឡាយលូទឹកស្អុយដ៏ធំមួយប្រចាំរាជធានីភ្នំពេញ ដែលពោរពេញទៅដោយសំរាមកកកុញ និងកង្វះខ្វះខាតអនាម័យ។ តែអ្វីៗគ្រប់យ៉ាងហាក់ចាប់ផ្តើមប្រែប្រួលផ្លាស់ប្តូរក្រោយពីក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមដែលមានឈ្មោះថា ក្រុមយុវជនសំរាម បានចូលធ្វើការសំអាតប្រព័ន្ធប្រលាយទឹកមួយនេះ និងអប់រំអំពីបរិស្ថានចំពោះបងប្អូនដែលរស់នៅតំបន់ជុំវិញនោះ។ ទោះបីជាមិនអាចបំបាត់ទម្លាប់ចោលសំរាមគ្មានសណ្តាប់ធ្នាប់របស់បងប្អូនមួយចំនួនបានទាំងស្រុង តែក៏ហាក់មានការភ្ញាក់រលឹក និងដឹងខ្លួន ព្រមទាំងកែប្រែបានមួយចំនួនធំផងដែរ។

ថ្មីៗនេះ តាមរយៈប្រភពទំព័រ Pinn Creative Solutions បានឲ្យដឹងថាប្រឡាយលូទឹកស្អុយបឹងត្របែកកំពុងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដោយគេគ្រោងនឹងធ្វើគំរបគ្របលើប្រលាយលូនេះ ព្រមទាំងក្រាលកៅស៊ូពីលើ ជាមួយប្រព័ន្ធចម្រុះទឹក និងបង្ហូរទឹកភ្លៀងពីដំបូលចូលទៅកាន់ប្រឡាយ។ ដើម្បីជ្រាបច្បាស់សូមមើលវីដេអូគម្រោងអភិវឌ្ឈន៍ប្រឡាយលូបឹងត្របែក ដែលបានប្រកួតប្រជែងក្នុងកម្មវិធីរបស់ CSA 2019 នេះ៕