ដូចដែលបងប្អូនភាគច្រើនបានស្គាល់ច្បាស់ហើយថាក្រុម យុវជនសំរាម គឺជាក្រុមដែលធ្វើការសម្អាតបរិស្ថានដោយចាប់ផ្តើមចេញពីចំណុចប្រឡាយលូទឹកស្អុយបឹងត្របែក។ សកម្មភាពនេះបានផ្តើមមកចេញអស់រយៈពេលជាច្រើនខែមកហើយ ដោយផ្តើមចេញពីយុវជនមួយរូបដែលមានឈ្មោះថា សាន ដារ៉ាវីត ជាប្រធានក្រុមយុវជនសំរាមនាពេលបច្ចុប្បន្ននេះ ក្នុងគោលបំណងកែប្រែប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសស្រស់ស្អាតគ្មានសំរាម។

ទោះបីគម្រោងនេះហាក់មិនអាចទទួលជោគជ័យភ្លាមៗក៏ពិតមែន តែវាក៏បានទទួលផល ដោយប្រជាជនខ្មែរជាច្រើនបានសម្តែងការកោតសរសើរ និងផ្លាស់ប្តូរទម្លាប់នៃការបោះចោលសំរាមមមមម។ លោក សាន ដារ៉ាវីត ក៏បានផ្តល់បទសម្ភាសន៍រៀបរាប់នៃគំនិត និងគោលបំណង ព្រមទាំងមូលហេតុដែលលោកចេញគម្រោងនេះឡើង។ អ្វីដែលលោកឈឺចិត្តខ្លាំងបំផុតនោះនៅពេលដែលមិត្តភក្តិបរទេសរបស់លោកបានមកលេងស្រុកខ្មែរ ហើយពេលគាត់ត្រលប់ទៅវិញគាត់បានសរសេរនៅក្នុងបណ្តាញសង្គមថា “កម្ពុជាគឺជាទីក្រុងសំរាម” ។ ពេលលឺបែបនេះ ខ្មុំមានអារម្មណ៍មិនសប្បាយចិត្ត ហើយវាជាកម្លាំងជម្រុញ​សម្រាប់ខ្ញុំមកដល់សព្វថ្ងៃនេះ ក្នុងការរើសសម្រាម និងបង្កើតក្រុមយុវជនសំរាមនេះឡើង៕ ប្រភពវីដេអូ៖ Impact Hub Phnom Penh