ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងធ្វើអោយកក្រើកពេញប្រទេស ដោយស្ត្រីជាជនសង្ស័យម្នាក់បានសម្លាប់ ម្ចាស់បំណុលព្រោះតែលុយ ៧០០ដុល្លារ ហើយកាប់ព្រលះសាច់និងឆ្អឹងជនរងគ្រោះទៅបោះចោលបន្តិចម្តងៗ រហូតមានគេប្រទះឃើញប្រអប់ដៃ និងប្រអប់ជើង ជនរងគ្រោះទើបធ្លាយរឿង។ ជនសង្ស័យ ឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និងបានកាត់សាកសពជាបំណែកៗ បោះចូលទន្លេ។

ជនរងគ្រោះមានឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។ ជនសង្ស័យមិនត្រឹមតែជាមនុស្សឈាមត្រជាក់ សាហាវ ឃោរឃៅប៉ុណ្ណោះទេ សូម្បីតែជីវិតផ្ទាល់ខ្លួនជនសង្ស័យក៏មិនធម្មតាដែរ គឺមានប្តីដល់ទៅ៦ (ប្តីទី១មានកូន១ ទី២មានកូន២ ទី៣មានកូន១ ទាំង៣នាក់ដំបូងនេះជាប្តីជនជាតិខ្មែរ ឯប្តីទី៤មានកូន១ ប្តីទី៥គ្មានកូន និងទី៦គ្មានកូន ទាំង៣នាក់ក្រោយនេះ គឺជាប្តីជនជាតិបរទេស)។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖