ជឿជាក់ថាបងប្អូនមួយចំនួនសឹងតែបានភ្លេចតារាជើងចាស់ម្នាក់នេះបាត់ទៅហើយ! លោក ឈួយ សុភាព តារាចម្រៀងជើងចាស់មួយរូបដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បី ក្នុងជំនាន់៩០ជាង តំណាលលោក ណូយ វ៉ាន់ណេត អ្នកនាង ម៉េង កែវពេជ្ជតា ជាដើម។ តារាចម្រៀងប្រុសរូបនេះត្រូវបានគេទទួលស្គាល់តាមរយៈសម្លេងផ្អែមស្រទន់បំពេរអារម្មណ៍ ជាពិសេសនៅក្នុងបទល្បីៗជាច្រើនរបស់លោកដូចជា “ក្លិនផ្កាស្រីក្រង”, “ជីវិតជនពិការ”, “អំពែភ្នំជំរុំចិត្ត”, “១០ឆ្នាំចាំស្នេហ៌” និងចម្រៀងល្បីៗជាច្រើនទៀត។

លោក ឈួយ សុភាព បានបោះបង់អាជីពសិល្បៈក្រោយពេលចេញទៅរស់នៅសហរដ្ឋអាមេរិកដោយពុំមាននរណាម្នាក់បានដឹងមូលហេតុនោះឡើយ។ ស្រាប់តែថ្មីៗនេះលោកបានវិលត្រលប់មកច្រៀងជាថ្មី និងបានបង្កើតគណនីយូធូបផ្ទាល់ខ្លួនដោយចេញចម្រៀងថ្មីជាច្រើនបទ ក្នុងនោះក៏មានការផលិតជា MV ថ្មីនៅបទចាស់ៗល្បីរបស់លោកផងដែរ ក្រោយពេលដែលបាត់ខ្លួនអស់ជាង២០ឆ្នាំ។ យ៉ាងណាមិញសម្លេងដ៏ពីរោះបំពេរអារម្មណ៍ហាក់មិនប្រែប្រួលសោះឡើយ ទោះបីពេលនេះលោកមានវ័យជ្រេបន្តិចទៅហើយក្តី។ ខាងក្រោមនេះគឺជាកម្រងចម្រៀងមួយចំនួនដែលលោកទើបបញ្ចេញនៅក្នុង ឆានែល យូធូបរបស់លោក រីករាយទស្សនាទាំងអស់គ្នា៖