តើបងប្អូនធ្លាប់ចាប់អារម្មណ៍ និងឆ្ងល់ទេថា តារាចម្រៀង និងសម្តែងជើងចាស់ជាច្រើននាក់បានបាត់ខ្លួនពីពិភពសិល្បៈសូន្យឈឹង ពួកគាត់រស់ទីណា? សុខសប្បាយដែរទេ? ពួកគាត់ធ្លាប់គិតចង់វិលត្រលប់ចូលសិល្បៈវិញដែរឬទេ? ដោយសារសម័យពុំទាន់ជឿនលឿន បច្ចេកវិទ្យាក៏មិនមានគ្រប់គ្រាន់ដែលជាហេតុធ្វើឲ្យយើងពុំសូវអាចទទួលបានដំណឹងពីពួកគាត់ ដោយតារាមួយចំនួនក៏បានវិលត្រលប់មកវិញ អ្នកខ្លះក៏បាត់ឈឹងគ្មានដំណឹង។

ជាក់ស្តែងមុននេះបន្តិចតាមរយៈប្រភពទំព័រ Movie Star Research របស់អ្នកស្រី ស៊ិន ឧត្តមផល្លា បានសរសេររំលឹករៀបរាប់ពីសិល្បការិនីជើងចាស់មួយរូបអ្នកនាង អ៊ុំ ចិន្តា ឲ្យដឹងថា «មានតារាចម្រៀងនិងតារាសម្ដែងជើងចាស់ជាច្រើនដួង បន្ទាប់ពីពួកគាត់ដកខ្លួនចេញពីពិភពសិល្បៈ ធ្វើឲ្យមានការងឿងឆ្ងល់ថា តើពួកគាត់បច្ចុប្បន្នរស់នៅឯណា? ដោយសារតែមិនមានពត៌មានណាមួយ ចុះផ្សាយអំពីដំណឹងពួកគាត់។ ថ្ងៃនេះក៏មិនខុសពីរាល់ដង គេហទំព័រយើងសូមរំលឹកអនុស្សាវរីយ៍របស់អតីតតារាចម្រៀងល្បីម្នាក់ក្នុងទសវត្ស ៩០-២០០០ គឺអ្នកនាង អ៊ុំ ចិន្ដា។

គេនៅចាំបានថា ក្នុងឆ្នាំ១៩៩៩ អ្នកនាង អ៊ុំ ចិន្ដា ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធីប្រឡងបទចម្រៀង ពន្លកយុវវ័យ ក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ ផ្នែកបទចម្រៀងជាភាសា អង់គ្លេស បន្ទាប់មកអ្នកនាងតែងតែមានវត្តមានក្នុងកម្មវិធីប្រគុំតន្ត្រី គ្រប់បណ្ដាស្ថានីយទូរទស្សន៍ និងតាមបណ្ដាភោជនីយដ្ឋាន និងរង្គសាលជាដើម។ បន្ទាប់មក អ្នកនាង អ៊ុំ ចិន្ដា បានលាឈប់ពីពិភពសិល្បៈក្នុងឆ្នាំ ២០០៩ ដោយសារអ្នកនាងជាប់រវល់ជាមួយមុខជំនួញ ក៏ដូចជាក៏កសាងក្រុមគ្រសារ បច្ចុប្បន្ននេះអ្នកនាងមានបុត្រចំនួន២នាក់ ប្រុសទាំង២ ហើយក៏កំពុងតែរស់នៅក្នុងប្រទេស កម្ពុជាផងដែរ»។ នេះជារូបភាពរបស់អ្នកនាងកាលពីមុន នឹងរូបភាពបច្ចុប្បន្នជាមួយកូនៗនៅខាងក្រោម៖ ដោយ៖ (Moive Star research) Sin Oudom Phalla