មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីមានក្រុមសិស្សសាលាមួយក្រុមវាយប្រតប់គ្នាបង្កចលាចលពេញសង្គម។ ករណីនេះត្រូវបានគេចែករំលែកតៗគ្នា ក្រោយពីវីដេអូដែលបានថតយកទិដ្ឋភាពស្តែងៗពីក្រុមសិស្សសាលាទាំងនោះវាយប្រតប់គ្នាពេញដងផ្លូវ បានបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

តាមរយៈទំព័រ CHN Channel News បានរៀបរាប់ឲ្យដឹងថា «សិស្សសាលាប.ស វាយតប់គ្នាយ៉ាងអាណាធិបតេយ្យ នៅតាមបណ្តោយផ្លូវលេខ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន វេលាម៉ោង៥ៈ៤០នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ»។ មហាជនជាច្រើនបានសម្តែងការរិះគន់ជាខ្លាំងចំពោះទង្វើបែបនេះ ព្រោះសុទ្ធសឹងតែជាយុវជនមានចំណេះដឹងក្នុងខ្លួន និងជាទំពាំងស្នងឬស្សី តែបែរជាមកធ្វើទង្វើបែបនេះ។ យ៉ាងណាមិញគេពុំទាន់បានដឹងមូលហេតុច្បាស់លាស់ណាមួយដែលបង្កឲ្យរឿងនេះកើតឡើងនៅឡើយនោះទេ សូមរង់ចាំតាមដានបន្ត៕ ប្រភព៖CHN Channel News