បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់យុវជនខ្មែរមួយរូបដែលបានផលិតមីល្ពៅបាត់ដំបង ដែលទទួលបានភាពជោគជ័យនិងគាំទ្រជាខ្លាំងកាលពីរយៈពេលកន្លងទៅថ្មីៗនេះ។ ក្រោយពីទទួលបានភាពជោគជ័យ និងទីផ្សារមីល្ពៅស្រុកខ្មែរយុវជនកម្លោះរូបសង្ហាពូកែវៃឆ្លាតម្នាក់នេះ ហាក់មិនទាន់បានបញ្ឈប់ការស្រាវជ្រាវរបស់ខ្លួននោះឡើយ។

មុននេះបន្តិចយុវជនមីល្ពៅបាត់ដំបង បានបង្ហោះសារជាមួយការពិសោធន៍ថ្មីរៀបរាប់ថា «ការពិសោធន៍លើ ស្រាម្នាស់ ទទួលបានជោគជ័យ វត្ថុធាតុដើមជា ផ្លែម្នាស់ទិញមកពី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជាប្រភេទស្រា wine ( Battambang Pineapple Wine) អាចពិសារបានដោយមិនប៉ះពាល់ដល់សុខភាព គ្មានសារធាតុគីមី»៕