ស៊ីន យូប៊ីន តារាសម្តែងស្រីដែលមានប្រជាប្រិយភាពខ្ពស់ ជាអតីត Freshie Girls លេខ១ ជំនាន់ទី១២ ឆ្នាំ២០១៣ មានរូបសម្រស់ស្រស់ស្អាត និងអត្តចរិកគួរឲ្យស្រលាញ់។ តារាស្រីដែលប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំរូបនេះត្រូវបានមហាជនពេញចិត្ត និងកោតសរសើរជាខ្លាំងនូវរូបសម្រស់ និងសមត្ថភាពរបស់នាង ដោយនាងត្រូវបានគ្រប់គ្រងតំណែងជាតួឯកស្រីនៅក្នុងរឿងជាច្រើនមិនថាជារឿងភាគទូរទស្សន៍ ឬខ្សែភាពយន្តនោះឡើយ។

ថ្មីៗនេះ តារាស្រីរូបនេះក៏ត្រូវបានផលិតករថៃទាក់ទងសម្តែងថតដោយនាងក៏បានគ្រងដំណែងជាតួសំខាន់ផងដែរ។ ដោយឡែកព្រោះតែភាពមមាញឹកជាមួយការងារជាខ្លាំងធ្វើឲ្យតារាស្រីរូបនេះហាក់រកពេលសម្រាកគ្មាន គ្រាន់តែស្បើយការងារបន្តិច ស៊ីន យូប៊ីន ទៅដល់ទឹកដីកូរ៉េខាងត្បូងភ្លាមតែម្តង ដោយនាងបានផ្តិតយករូបភាពស្អាតៗជាច្រើន និងបានតុបតែងខ្លួនស្លៀកឈុតប្រពៃណីកូរ៉េ ធ្វើឲ្យយើងមើលច្រឡំស្មានតែតារាកូរ៉េល្បីឈ្មោះ។ ខាងក្រោមនេះជារូបស្អាតៗរបស់ ស៊ីន យូប៊ីន នៅលើទឹកដីកូរ៉េខាងត្បូង៖