អ្នកច្នៃម៉ូដ និងផាត់មុខដ៏ប៉ិនប្រសប់ រំដួលលិចទឹក បានបង្ហោះសារប្រកាសស្វែងរកជំនួយជួយសាងសង់សាលារៀនជូនក្មេងៗ នៅឯខេត្តក្រចេះ ក្រោយពីនាងនិងក្រុមការងារបានចុះទៅដល់ទីតាំងឃើញសភាពទ្រុឌទ្រោមបាក់បែកគួរឲ្យអាណិតអាសូរ។ នាងបានបង្ហោះសាររៀបរាប់ថា៖ «នាងខ្ញុំ រំដួលលិចទឹក សូមលើកម្រាមដៃដប់គោរពដល់ពុកម៉ែបងប្អូនទាំងអស់ សូមចូលរួមបរិច្ចាកថវិការតាមសទ្ធាជ្រះថ្លាតិចក្តីច្រើនក្តីដើម្បីជួយដល់ក្មេងៗក្រីក្រ និងសាងសង់សាលាមួយខ្នងជូនក្មេងៗដើម្បីសិក្សាទីតាំងនៅ សាលាបឋមឧ.ប អូរត្រូន នៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

សាលាដែលខ្វះខាតខ្លាំង ដាច់ស្រយ៉ាល ហើយនាងខ្ញុំបាននាំថវិកា និងជំនួយមួយចំនួនដើម្បីចែកជូនក្មេងៗ និងថវិកាមួយចំនួនយកមកសាងសង់សាលារៀនមួយខ្នងជូនក្មេងៗសំរាប់សិក្សា រួមទាំងសង់បង្គន់អនាម័យជូនពួកគាត់ផង។ បានឃើញសាលាហើយ ខ្លោចចិត្ត អាស្រ័យហេតុនេះបើពុកម៉ែ បងប្អូនណាចង់ចូលរួមបរិច្ចាគថវិកា ដើម្បីជួយដល់ការសង់សាលារៀនមួយខ្នងជូនដល់ប្អូនបានសិក្សាអាចចូលរួមតាមរយៈនាងខ្ញុំបានចា៎។ សំរាប់ការទំនាក់ទំនងបរិច្ចាកថវិការ Tel: 0962919393

សង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមបរិច្ចាគជាមួយនឹងនាងខ្ញុំ ទោះនាងខ្ញុំខ្វះខាតប៉ុន្តែបេះដូងនាងខ្ញុំពេញហៀរមិនខ្វះខាតរឿងជួយខ្មែរដូចគ្នានោះទេ។ សូមអរគុណទុកជាមុន រំដួលលិចទឹក នឹងចាំទទួលរាល់ជំនួយពីបងប្អូនគ្រប់គ្នា តិចក្តីច្រើនក្តីដោយក្តីរំភើប និងអំណរគុណបំផុត។ នាងខ្ញុំសូមគោរពជូនពរ និងជូនបុណ្យបងប្អូនគ្រប់គ្នាដែលបានចូលរួមជួយបរិច្ចាគ ជួយក្មេងៗដូចនេះសូមមានជោគមានជ័យ សុភមង្គលកើតមានជាដរាបជាមួយទឹកចិត្តប្រកបដោយភាពជ្រះថ្លានេះផងដែរ រួមគ្នាដើម្បីព្រះនគរយើង»៕