ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃបង្កការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលនារីជាភរិយាចាប់បានប្តីមានស្រី ហើយគូសវាសអក្សរលើឡានដោយប្រើពាក្យអសុរោះ និងវាយបំបែកស្តុប ព្រមទាំងដុតខោអាវចោល។ យោងតាមប្រភពហ្វេសប៊ុកដែលបានបង្ហាញសារក្តៅក្រហាយជាមួយរូបភាពឡានប្រឡាក់ទៅដោយពាក្យមិនសមរម្យហែកហួរគ្នា បញ្ជាក់ពីចិត្តខឹងនិងពេញចិត្តជាខ្លាំងរបស់នារីជាភរិយា។

នារីខាងលើបានសរសេរសារនៅក្នុងបណ្តាញសង្គមថា «ហេតុអីបានជាជីវិតខ្ញុំត្រូវមកជួបតែរឿងថោកទាបដដែលៗបែបនេះហាស ធ្វើរឿងថោកទាបដោយមិនឃើញក្បាលខ្ញុំសោះ ខ្ញុំក៏មិនដែលឃើញក្បាលអ្នកណាដែរ ធ្វើល្អមក ធ្វើល្អវិញ ធ្វើថោកមកធ្វើថោកដាក់វិញ ប្រាប់ហើយថាកុំអោយខ្ញុំក្តៅក្រហាយ ខ្ញុំអាក្រក់ ខ្ញុំត្រូវត្រឡប់មកលេងតួចិត្តអាក្រក់ទៀតហើយ អរុណសួស្តីពេលព្រឹកដ៏សែនតក់ស្លុត»។ សារជាមួយរូបភាពទាំងនេះត្រូវបានគេចែករំលែកតៗគ្នា ដោយដើមហេតុត្រូវបានគេដឹងថា នារីដែលជាភរិយាចាប់បានប្តីខ្លួននាំយកស្រីចូលផ្ទះ ទាំងដែលផ្ទះនោះគឺជាទ្រព្យសម្បត្តិរបស់ខ្លួន ក្រោយពីនាងអត់ទ្រាំជាច្រើនលើកច្រើនសារបន្ទាប់ពីរៀបការមកអស់ជាង៥ឆ្នាំ។ ដោយហេតុមិនអាចទ្រាំបាននាងក៏បញ្ចេញកំហឹងទាំងអស់ដោយការធ្វើបែបនេះ។

ក្រោយមកនារីរូបនោះក៏បានបន្ថែមថានាងសុំមិនធ្វើការបកស្រាយអ្វីឡើយ ដោយនេះគឺជាជីវិតគ្រួសារ អរគុណចំពោះការចែករំលែក និងការផ្តល់កម្លាំងចិត្ត នាងចង់បញ្ចប់រឿងនេះត្រឹមថ្ងៃនេះ ដើម្បីប្រមូលអារម្មណ៍ត្រលប់មកធ្វើការងារ និងរស់នៅដូចដើមវិញ៕ ប្រភព៖ ហ្វេសប៊ុក